ខេត្តកណ្តាល៖
=======
ក្រុមការងារការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកខ្សាច់កណ្ដាល រួមនឹងភ្នាក់ងារផ្សព្វផ្សាយឃុំព្រះប្រសប់ បានចូលរួមតាមដានការប្រមូល ផលដំណាំក្នុងផ្ទះសំណាញ់របស់ កសិករ វ៉ែន សៀក នៃបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពឃុំព្រះប្រសប់ ស្ថិតក្នុងព្រះប្រសប់ និងឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ការប្រមូលទទួលបានបរិមាណសរុប ៧៩១ គ.ក ដែលក្នុងនោះរួមមាន៖
– ស្ពៃក្រញាញ់ ចំនួន ២៤៨ គ.ក លក់ក្នុងតម្លៃ ៣,៥០០៛/គ.ក
– ស្ពៃតឿខៀវ ចំនួន ១៣៥ គ.ក លក់ក្នុងតម្លៃ ៣,៥០០៛/គ.ក
– ខាត់ណាដើមធំ ចំនួន ១០៨ គ.ក លក់ក្នុងតម្លៃ ៤,០០០៛/គ.ក
ការលក់នេះធ្វើតាមកិច្ចសន្យាជាមួយក្រុមហ៊ុន Tropicam Fruit and Vegetable។