October 20, 2025
កិច្ចប្រជុំជាមួយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មសេដាមានជ័យ នៅខេត្តត្បូងឃ្មុំ
កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានប្រជុំជាមួយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មសេដាមានជ័យ នៅភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ដែលមានអ្នកចូលរួមសរុប ១៣ នាក់ ក្នុងនោះមានស្រ្តី ៤ នាក់។
កិច្ចប្រជុំនេះ មានគោលបំណង៖
– គាំទ្រ និងតាមដានការអនុវត្តផែនការសកម្មភាពរបស់សហគមន៍កសិកម្ម
– ផ្សព្វផ្សាយអំពី គោលការណ៍ និងនីតិវិធីឥណទាន ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT
– ផ្សព្វផ្សាយអំពី ការគ្រប់គ្រងប្រព័ន្ធព័ត៌មានរបស់សហគមន៍កសិកម្ម។



