ការជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មអង្គរបាន ផលិតកម្មមាន់ស្រែ នៅខេត្តកំពង់ចាម
កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានទៅជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មអង្គរបាន ផលិតកម្មមាន់ស្រែ នៅឃុំអង្គរបាន ស្រុកកងមាស ដែលមានអ្នកចូលរួមសរុប ២៦ នាក់ ក្នុងនោះមានស្រ្តី ២២ នាក់។
ការជួបប្រជុំនេះ មានគោលបំណង៖
• ផ្សព្វផ្សាយអំពី គោលការណ៍ លក្ខខណ្ឌតម្រូវ និងនីតិវិធីផ្សេងៗ សម្រាប់សហគមន៍កសិកម្ម ដើម្បីទទួលបានឥណទានពីធនាគារ ARDB
• ផ្សព្វផ្សាយអំពី គោលការណ៍ លក្ខខណ្ឌតម្រូវ និងនីតិវិធីផ្សេងៗ សម្រាប់សមាជិក សហគមន៍កសិកម្ម ដើម្បីទទួលបានឥណទានពីធនាគារ ARDB ។
ផែនការបន្ទាប់៖
• ប្រធានសហគមន៍កសិកម្ម នឹងផ្តល់បច្ចេកទេសអំពី ការរៀបចំទ្រុង និងការចិញ្ចឹមមាន់ជូនដល់សមាជិក បន្ទាប់ពីទទួលបានឥណទានពីធនាគារ
• សហគមន៍កសិកម្ម និងកសិករនាំមុខ នឹងស្រង់ឈ្មោះសមាជិក ដែលត្រូវការឥណទាន ផ្ញើជូនក្រុមការងារថ្នាក់ខេត្ត ដើម្បីបញ្ចូលបន្តទៅលេខាធិការដ្ឋានកម្មវិធី។



