September 19, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មមិត្តភាពភូមិខ្ញុំ នៅខេត្តស្ទឹងត្រែង
កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មមិត្តភាពភូមិខ្ញុំ នៅឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ដែលមានអ្នកចូលរួមសរុប ៤១ នាក់ ក្នុងនោះស្រ្តី ១៦ នាក់។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១.បច្ចេកទេសបាញ់បញ្ចេញត្រួយ
២.បច្ចេកទេសបាញ់បញ្ចេញផ្កា
៣.ការលាយជី ថ្នាំ និងការបាញ់លើដំណាំស្វាយចន្ទី។




