September 19, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មជ្រោយបន្ទាយ នៅខេត្តក្រចេះ
កម្មវិធី ASPIRE-AT ខេត្តក្រចេះ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក ហឿង បញ្ហា ទៅសមាជិកសហគមន៍កសិកម្មជ្រោយបន្ទាយ នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ដែលមានអ្នកចូលរួមសរុប ២៩ នាក់ ក្នុងនោះស្រ្តី ៦ នាក់។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១.វិធីសាស្រ្តប្រើប្រាស់ជី និងការផលិតប័រដូ
២.ការគ្រប់គ្រងសត្វល្អិត
៣.វិធីសាស្រ្តវិភាគមើលដើមស្វាយចន្ទីខ្វះជីវជាតិ
៤.ការតាមដានអាកាសធាតុ និងជំរុញការបញ្ចេញត្រួយ
៥.ការថែទាំផ្កា និងផ្លែ
៦.វិធីសាស្រ្តការពារបាញ់ថ្នាំលើដំណាំស្វាយចន្ទី
៧.វិភាគសេដ្ឋកិច្ច។




