Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មរស្មីស្តីក្រោម និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មចម្រើនផលរាំងកេសី នៅខេត្តបាត់ដំបង

កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មរស្មីស្តីក្រោម និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មចម្រើនផលរាំងកេសី នៅខេត្តបាត់ដំបង

កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មរស្មីស្តីក្រោម នៅឃុំព្រែកហ្លូង ស្រុកឯកភ្នំ និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មចម្រើនផលរាំងកេសី នៅឃុំរំាងកេសី ស្រុកសង្កែ ដែលមានអ្នកចូលរួមសរុប ២៦ នាក់ ក្នុងនោះស្រ្តី ១៥ នាក់។

 

លទ្ធផលសម្រេចបានរួមមាន៖

(១) កសិករនាំមុខ/កសិករផ្សេងៗទៀតបានបង្ហាញអំពីលទ្ធផលនៃការប្រើប្រាស់ជីទឹកម្នាស់/ជីកំប៉ុស្ត៍គោកលើដំណាំបន្លែ និងណែនាំអំពីបច្ចេកទេសផលិតជីផ្សិតទ្រីកូឌីម៉ា/ជីពុលធម្មជាតិ ព្រមទាំងណែនាំឱ្យកសិករអនុវត្តការផលិតជាក់ស្តែងលើជីផ្សិតទ្រីកូឌីម៉ាបានចំនួន ៤ ការ៉ុង/ជីពុលធម្មជាតិចំនួន ១ ធុង

(២) បានផ្សព្វផ្សាយអំពីគោលការណ៍ឥណទានធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT (កម្ចីលក្ខណៈជាបុគ្គលិក និងសហគមន៍កសិកម្ម) និងស្ថានភាព/ផែនការបន្តនៃការអនុវត្តកម្មវិធី ASPIRE-AT

(៣) ប្រមូលទិន្នន័យរបស់សមាជិកសហគមន៍កសិកម្មបន្ថែម។

 

 




Leave a Reply

Your email address will not be published.