សកម្មភាពក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃកម្មវិធី ASPIRE-AT ខេត្តកំពត៖
1).បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិបរិវាស ឃុំសំរោងលើ ស្រុកបន្ទាយមាស។
+សមាសភាពអ្នកចូលរួមមាន៖
-លោក ណុប មនោរម្យ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម តំណាងលោកប្រធានមន្ទីរកសិកម្ម
-លោក ប៉ោ វី អភិបាលរង នៃគណៈអភិបាលស្រុកបន្ទាយមាស តំណាងលោកអភិបាល នៃគណៈអភិបាលស្រុកបន្ទាយមាស
-មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
-លោក គឹម វ៉ាន់នី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបន្ទាយមាស
-លោក ហ៊ុន ម៉ាន់ មេឃុំសំរោងលើ
-លោកស្រីមេភូមិបរិវាស អនុភូមិ និងប្រជាកសិករសរុប ៥៨ នាក់ ក្នុងនោះមានស្ត្រី ២៨ នាក់។
+ជាលទ្ធផល៖
-បានបោះឆ្នោតជ្រើសរើសថ្នាក់នាំសហគមន៍កសិកម្ម ៨ នាក់ ក្នុងនោះមានស្ត្រី ៣ នាក់
-អនុម័តឈ្មោះសហគមន៍កសិកម្មក្តីសង្ឃឹមកសិករ
-អនុម័តអាសយដ្ឋានសហគមន៍កសិកម្ម នៅភូមិបរិវាស ឃុំសំរោងលើ ស្រុកបន្ទាយមាស
-អនុម័តលើប្រាក់សមាជិកភាពចំនួន ១០ ០០០៛
-អនុម័តលើប្រាក់ភាគហ៊ុនចំនួន ២០ ០០០៛
-ប្រភេទមុខរបរ៖ ទីផ្សារ (បន្លែ) និងផ្គត់ផ្គង់ (ធាតុចូលកសិកម្ម ជី និងថ្នាំ)
-អាណត្តិដឹកនាំ ៥ ឆ្នាំ មាត្រាទី ៤៤
-ការបែងចែកប្រាក់ភាគលាភ ស្របតាមច្បាប់សហគមន៍កសិកម្ម ដែលបានចែងទុក។









2).បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម (បន្លែ) នៅភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក។
+សមាសភាពអ្នកចូលរួមមាន៖
-លោក អ៊ឹមជុំ វិចិត្រ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម តំណាងលោកប្រធានមន្ទីរកសិកម្ម
-លោក បេ សុភិម៉ា អភិបាលរង នៃគណៈអភិបាលស្រុកឈូក
-លោក ណុប មនោរម្យ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីទទួលបន្ទុកផ្នែកសហគមន៍កសិកម្ម នៃកម្មវិធី ASPIRE-AT
-លោក ព្រំ ប៊ុនធឿន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឈូក
-លោកស្រី ស៊ួយ ដា មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
-លោក នៅ សុខ ជំទប់ទី ១ ឃុំល្បើក
-មន្ត្រីកសិកម្មឃុំ
-មន្ត្រីសម្របសម្រួលគម្រោងអូរីដា
-ប្រជាកសិករចួលរួមសរុប ៦៥ នាក់ ក្នុងនោះមានស្ត្រី ៣៨ នាក់។
+ជាលទ្ធផល៖
-បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍កសិកម្មមានចំនួន ៨ នាក់ ក្នុងនោះមានស្ត្រី ៣ នាក់ (ក្រុមប្រឹក្សាភិបាល ៥ នាក់ និងគណៈកម្មាធិការត្រួតពិនិត្យ ៣ នាក់)
-បានអនុម័តឈ្មោះសហគមន៍កសិកម្មបន្លែសុវត្ថិភាពត្រពាំងថ្ម
-អនុម័តអាសយដ្ឋានសហគមន៍កសិកម្ម ភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក
-អនុម័តប្រាក់សមាជិកភាពចំនួន ១០ ០០០៛
-អនុម័តប្រាក់ភាគហ៊ុនចំនួន ៥០ ០០០៛
-ប្រភេទមុខរបរ៖ ទីផ្សារ (ផ្គត់ផ្គង់បន្លែ) និងឥណទានខ្នាតតូច
-អាណត្តិដឹកនាំ ៥ ឆ្នាំ
-ការបែងចែកប្រាក់ភាគលាប ស្របតាមច្បាប់សហគមន៍កសិកម្ម ដែលបានចែងទុក។






