Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មក្រាំងលាវសាមគ្គី នៅខេត្តកំពង់ឆ្នាំង

កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មក្រាំងលាវសាមគ្គី នៅខេត្តកំពង់ឆ្នាំង

កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខលោក យន សុឃីម ទៅសមាជិកសហគមន៍កសិកម្មក្រាំងលាវសាមគ្គី នៅភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដែលមានអ្នកចូលរួមសរុប ៤៣នាក់ ក្នុងនោះស្រ្តី ៣៣នាក់។

 

+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖

១- ការធ្វើផែនការចិញ្ចឹម

២- ជ្រើសរើសទីតាំង ការធ្វើទ្រុង

៣- ការជ្រើសរើសពូជមាន់

៤- ការធ្វើអនាម័យថែទាំ

៥- ការធ្វើវ៉ាក់សាំងការពារ

៦- ការផលិតចំណី

៧.ផ្សព្វផ្សាយអំពីប្រាក់កម្ចីពីធនាគារ ARDB ។

 

ក្រោយពីការពន្យល់តាមទ្រឹស្តី កសិករនាំមុខ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំអនុវត្តជាក់ស្តែង ទៅលើការលាយចំណី និងការធ្វើវ៉ាក់សាំង ដែលធ្វើបង្ហាញដោយកសិករនាំមុខ និងអនុវត្តដោយសមាជិកផ្ទាល់។

 


Leave a Reply

Your email address will not be published.