Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មក្តីសង្ឃឹមកសិករកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មក្តីសង្ឃឹមកសិករកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

 

 

កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរ និងជាប្រធានគ្របគ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត បានសហការជាមួយរដ្ឋបាលស្រុកក្រូចឆ្មារ ដើម្បីសម្របសម្រួលរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មក្តីសង្ឃឹមកសិករកំពង់ទ្រាស ស្រុកក្រូចឆ្មារ ដែលមានការចូលរួមពីលោក ស៊ុំ រ៉ា អភិបាលរងស្រុកក្រូចឆ្មារ លោកស្រីជំទប់ទី ១ ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋដាំពោតក្រហមចំនួន ៩២ នាក់ ក្នុងនោះស្រី ៣១ នាក់។

 

អង្គមហាសន្និបាត បានដំណើរការ និងសម្រេចលទ្ធផល ដូចតទៅ៖

-បានអនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃ ក្នុងសហគមន៍កសិកម្ម

-បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ៥រូប

-បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យចំនួន ៣រូប។

 



Leave a Reply

Your email address will not be published.