ការពិនិត្យការអនុវត្តសកម្មភាពរបស់សហគមន៍កសិកម្មចំនួន ៣ នៅខេត្តព្រះសីហនុ
កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានពិនិត្យការអនុវត្តសកម្មភាពរបស់សហគមន៍កសិកម្មចំនួន ៣ រួមមាន៖ សហគមន៍កសិកម្មសារិកាកែវ (ផលិតកម្មបន្លែ) សហគមន៍កសិកម្មគ្រាប់ពូជមាស (ផលិតកម្មមាន់) និងសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងឃុំអណ្តូងថ្ម (ផលិតកម្មបន្លែ) ដែលមានអ្នកចូលរួមសរុប ១១នាក់ (ស្រី ៧នាក់)។
+គោលបំណង៖
-ជួបប្រជុំជាមួយសមាជិកសហគមន៍កសិកម្មដែលបានស្នើសុំប្រាក់កម្ចីពីធនាគារ ARDB និងបានបញ្ជាក់អំពីលក្ខខណ្ឌដែលអាចទទួលប្រាក់កម្ចីបាន ព្រមទាំងឯកសារចាំបាច់នានាដែលតម្រូវដោយធនាគារ ARDB
-ណែនាំសង្ខេបអំពីទំហំទឹកប្រាក់កម្ចី និងការប្រាក់ ជូនដល់សមាជិកសហគមន៍កសិកម្ម
-ប្រមូលទិន្នន័យដែលនៅខ្វះខាតដូចជា៖ ថតរូបកសិករ និងចុចយកលេខកូដទីតាំង
-ជម្រុញការប្រមូលប្រាក់សមាជិកភាព និងប្រាក់ទិញភាគហ៊ុន
-ពិភាក្សាអំពីបញ្ហាប្រឈមនានា
-ទៅពិនិត្យដំណាំបន្លែ និងការចិញ្ចឹមមាន់ស្រែ របស់សមាជិកសហគមន៍កសិកម្ម។












