September 9, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មបុប្ផាចន្ទីរួសរាន់មានជ័យ នៅខេត្តព្រះវិហារ
កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក ង៉ាន ចាន់បុរី ទៅសមាជិកសហគមន៍កសិកម្មបុប្ផាចន្ទីរួសរាន់មានជ័យ នៅភូមិឈ្នួន ឃុំរួសរាន់ ស្រុករវៀង ដែលមានអ្នកចូលរួមសរុប ២៩នាក់ (ស្រី ១៧នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១.បាញ់ថ្នាំស្មៅ
២.តែងមែកស្វាយចន្ទី
៣.ដាក់ជីគល់
៤.ការពារនិងកម្ចាត់សត្ធល្អិតចង្រៃ
៥.របៀបបាញ់ថ្នាំបំប៉ន។






