August 21, 2025
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង
កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅឃុំតាឡាត ស្រុកសេសាន ដែលមានអ្នកចូលរួមសរុប ៨១នាក់ (ស្រី ២១នាក់)។
*សមាភាពអ្នកចូលរួម៖
– មេឃុំ ០១នាក់
– មេភូមិ ០២នាក់
– តំណាងធនាគារ ARDB ០២នាក់
– កសិករ ៧៣នាក់
– មន្ត្រីមន្ទីរកសិកម្ម ០២នាក់
– លោកទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត ០១នាក់។
*លទ្ធផល៖
– បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ចំនួន ០៨នាក់ (ស្រី ០២នាក់)
– បានបោះឆ្នោតជ្រើសរើសឈ្មោះសហគមន៍កសិកម្ម «សហគមន៍កសិកម្មស្វាយចន្ទីឃុំតាឡាត»
– បានបោះឆ្នោះអនុម័តលើប្រាក់ភាគហ៊ុន និងសមាជិកភាព៖
1.ប្រាក់ភាគហ៊ុន ១០ ០០០ រៀលក្នុងមួយហ៊ុន
2.សមាជិកភាព ២ ០០០ រៀលក្នុងមួយឆ្នាំ។













