Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍ធំៗ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍ធំៗ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

 

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍ធំៗ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

 

កិច្ចប្រជុំនេះត្រូវបានចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាអ្នកតម្រង់ទិស និងគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ សមាជិកអង្គភាពសម្របសម្រួលគម្រោងអភិវឌ្ឍន៍ និងមន្រ្តីលេខាធិការដ្ឋានកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) សរុបចំនួន ៧៣ នាក់ ក្នុងនោះ មានស្រ្តី ១២ នាក់ ។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំបានស្វាគមន៍អ្នកចូលរួម  ហើយបានបកស្រាយអំពីគោលបំណងនៃកិច្ចប្រជុំ និងអនុសាសន៍   សំខាន់ៗរបស់ ឯកឧត្តមរដ្ឋមន្ត្រី ។ បន្ទាប់មក អង្គប្រជុំបានស្តាប់ការបកស្រាយ និងពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ធំៗចំនួន ១៣ ដោយ ផ្តោតជាសំខាន់លើលទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយដែលគួរធ្វើ ដើម្បីបង្កើនប្រសិទ្ធភាព សម្រេចគោលបំណងដែលបានគ្រោង និងរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យ ឱ្យស្របនឹងកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រថ្មី ។

 

នៅទីបំផុត កិច្ចប្រជុំបានសម្រេចដូចតទៅ ៖

  • កិច្ចប្រជុំបានសម្រេចលទ្ធផល ដូចដែលបានគ្រោង ពោលគឺ ៖
  • អ្នកចូលរួមបានទទួលព័ត៌មាន ចំណេះដឹង និងយោបល់ល្អៗ និងសំខាន់ៗ ជាពិសេស ពីអនុវិស័យផ្សេងៗ
  • មន្ត្រី និងទីប្រឹក្សា បានដឹងអំពីកិច្ចការដែលខ្លួនកំពុងរួមចំណែក និងវិធីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព
  • អង្គភាពសម្របសម្រួលគម្រោងបានកត់ត្រា ហើយនឹងសិក្សាបទបង្ហាញថែមទៀត ដើម្បីធ្វើរបាយការណ៍ជូន ឯកឧត្តមរដ្ឋមន្រ្តី
  • គម្រោងអភិវឌ្ឍន៍ជាយន្តការដ៏សំខាន់របស់ក្រសួង និងរបស់ជាតិ ដែលត្រូវគ្រប់គ្រង និងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព
  • សកម្មភាព និងវិធីអនុវត្ត ត្រូវតែស្របនឹងតម្រូវការ ឬ សភាពការណ៍ជាក់ស្តែង
  • ត្រូវធ្វើឱ្យកសិករ អ្នកទទួលផល និងអ្នកពាក់ព័ន្ធទុកចិត្តថាអ្វីដែលយើងនិយាយ បង្ហាញ និងបញ្ចូល នឹងផ្តល់ផលប្រយោជន៍ជូនគាត់
  • ត្រូវធ្វើឱ្យបានប្រាកដថា គម្រោងផ្តល់ភាពចំណេញដល់អ្នកទទួលផល ពោលគឺមាននិរន្តរភាពសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន
  • ដោយនិតិវិធីលទ្ធកម្មមានភាពស្មុគស្មាញ ហើយតម្រូវឱ្យចំណាយេពេលវេលាច្រើន គួរពិចារណាអនុវត្ត មុនពេលផ្តើមអនុវត្តគម្រោង
  • ដើម្បីឱ្យកាន់តែមានប្រយោជន៍សម្រាប់ខ្មែរ ត្រូវប្រែសម្រួលឯកសារជាខ្មែរ ឱ្យបានត្រឹមត្រូវ និងឱ្យងាយយល់ ។

 

 

 

Leave a Reply

Your email address will not be published.