Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពក្រុមការងារកម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ

សកម្មភាពក្រុមការងារកម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ

 

សកម្មភាពក្រុមការងារកម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖

——————-

1). បានផ្សព្វផ្សាយអំពីការផ្តល់ប្រាក់កម្ចីពីធនាគារ ARDB និងពិភាក្សាអំពីការពង្រឹងការគ្រប់គ្រងសហគមន៍កសិកម្មឱ្យបានរឹងមាំ ជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ២ ៖

-សហគមន៍កសិកម្ម បន្លែបៃតងពង្រកងវ៉ា នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលមានអ្នកចូលរួមសរុប ៦នាក់ (ស្រី ២នាក់)

-សហគមន៍កសិកម្ម សាមគ្គីភូមិបីខាងកើត នៅភូមិគោកលៀប សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដែលមានអ្នកចូលរួមសរុប ៤នាក់ (ស្រី ២នាក់)។

 

2). បានទៅពិនិត្យទីតាំងកសិករនាំមុខចិញ្ចឹមមាន់ស្រែឈ្មោះ ចក់ នូវ ដើម្បីពិនិត្យការកែលម្អទ្រុង និងស្ថានភាពចិញ្ចឹមមាន់ស្រែផងដែរ។

 

3). បានទៅពិនិត្យវឌ្ឍនភាពការងាររបស់សហគមន៍កសិកម្មចំនួន ០២ ដើម្បីពិភាក្សាអំពីលក្ខណៈវិនិច្ឆ័យ ១៦ ចំណុច របស់កម្មវិធី ASPIRE-AT ៖

-សហគមន៍កសិកម្មអភិវឌ្ឍន៍ជនជាតិដើមភាគតិច នៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដែលមានអ្នកចូលរួមសរុប ០៦នាក់ (ស្រី ០៤នាក់)

-សហគមន៍កសិកម្មភ្នំតូចជោគជ័យ នៅឃុំភ្នំតូច ស្រុកមង្គលបូរី ដែលមានអ្នកចូលរួមសរុប ០៤នាក់ (ស្រី ០១នាក់)។

 

 

 

Leave a Reply

Your email address will not be published.