August 19, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្ម នៅភូមិព្រៃស្អាក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE-AT ខេត្តឧត្តរមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក ហួត គឹមហេន ទៅសមាជិកសហគមន៍កសិកម្ម នៅភូមិព្រៃស្អាក ឃុំអន្លង់វែង ស្រុកអន្លង់វែង ដែលមានអ្នកចូលរួមសរុប ៣១នាក់ (ស្រី ១៥នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១.ការប្រើប្រាស់ថ្នាំកំចាត់ស្មៅ
២.ការតាក់តែងមែកស្វាយចន្ទី
៣.ការដាក់ជីគល់
៤.ការប្រើប្រាស់ជី និង ថ្នាំបំប៉ន (ទាញត្រួយ បញ្ចេញផ្កា ថែទាំផ្កា បញ្ចេញក្តិប ថែទាំក្តិបពេលគាំងក្តិប…)
៥.វីធីសាស្រ្តការពារ និងកម្ចាត់សត្វល្អិតចង្រៃ។




