កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែចំនួន ២លើក ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែចំនួន ២លើក ពីកសិករនាំមុខលោក យ៉ាង យ៉ុន និងលោក មឿន មួន ទៅសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ៣៦នាក់ (ស្រី ២២នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើវិធីសាស្រ្ត និងដំណើរការផលិតជីធម្មជាតិកំប៉ុស្តិ៍គោក និងជីធម្មជាតិកំប៉ុស្តិ៍ទឹកសម្រាប់ប្រើប្រាស់ក្នុងផលិតកម្មបន្លែ។
+ជាលទ្ធផល៖ កសិករដែលបានចូលរួមទាំងអស់ បានអនុវត្តជាក់ស្តែងដោយមានការសម្របសម្រួល និងគាំទ្របច្ចេកទេសពីមន្រ្តីមន្ទីរកសិកម្ម និងកសិករនាំមុខ ក្នុងការផលិតជីកំប៉ុស្តិ៍គោកបានចំនួន ៦០០គ.ក្រ និងផលិតជីកំប៉ុស្តិ៍ទឹកបានចំនួន ២០០លីត្រ ព្រមទាំងបានទទួលវត្ថុធាតុដើម និងសម្ភារមួយចំនួនទៀតសម្រាប់យកទៅអនុវត្តក្នុងការផលិតជី និងប្រើប្រាស់បន្ត ដើម្បីដកស្រង់ពីប្រសិទ្ធិភាពរបស់វា។
សូមបញ្ជាក់ថាក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីតំណាងធនាគារ ARDB សាខាខេត្តបាត់ដំបងចំនួន ២នាក់ ដើម្បីផ្សព្វផ្សាយ និងជម្រាបជូនកសិករជាសមាជិកសហគមន៍ពី គោលការណ៍ និងលក្ខខណ្ឌនានារបស់ធនាគារ ព្រមទាំងវិធីសាស្រ្តទំនាក់ទំនង និងទៅត្រួតពិនិត្យ ក្នុងដំណើរការគាំទ្រដល់កសិករទាំងក្នុង និងក្រៅក្របខណ្ឌរបស់កម្មវិធី ASPIRE-AT ផងដែរ។








