August 15, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខលោក យ៉ាង យ៉ុន ទៅសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខលោក យ៉ាង យ៉ុន ទៅសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ២០នាក់ (ស្រី ០៩នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
(១)ការដាំដុះត្រសក់ទ្រើងដោយប្រើប្រាស់ជីធម្មជាតិ
(២)ការដាំប៉េងប៉ោះឆឺរីក្នុងផ្ទះសំណាញ់
(៣)ការផលិតជីទឹកធម្មជាតិ។




