Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មបន្លែចម្រុះភូមិកោះថ្មី ខេត្តកណ្ដាល

ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មបន្លែចម្រុះភូមិកោះថ្មី ខេត្តកណ្ដាល

 

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានដឹកនាំដោយ លោក ផា ឋាម អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត ទៅកាន់ភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ដើម្បីជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មបន្លែចម្រុះភូមិកោះថ្មី ក្នុងគោលបំណងត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព របស់សហគមន៍ ដែលមានអ្នកចូលរួមសរុប ១៦នាក់ (ស្រី ៣នាក់)។

ជាលទ្ធផលនៃការជួបប្រជុំនេះ គឺ៖

-ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍បានរាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួនរបស់សហគមន៍

-បានធ្វើការណែនាំថ្នាក់ដឹកនាំអំពីការរៀបចំការអនុវត្តសកម្មភាពជំរុញផលិតកម្មរបស់សហគមន៍ឱ្យមានដំណើរការល្អ ស្របពេលតម្រូវការរបស់ទីផ្សារ

-បានជំរុញឱ្យថ្នាក់ដឹកនាំបើកគណនីធនាគារឱ្យបានឆាប់ ងាយស្រួលក្នុងការគ្រប់គ្រងថវិកា ប្រកបដោយតម្លាភាព

-បានណែនាំ និងពង្រឹងលើការរៀបចំកិច្ចប្រជុំប្រចាំខែ និងការរៀបចំរបាយការណ៍ប្រចាំឆ្នាំ ដោយបានផ្តល់នូវគំរូឯកសាររបាយការណ៍ ការកត់ត្រានានា សម្រាប់ជាឯកសារភ្ជាប់

-បានផ្សព្វផ្សាយអំពីសេចក្តីប្រកាសរបស់កម្មវិធី ASPIRE-AT ដល់សហគមន៍កសិកម្ម ដែលមានតម្រូវការចាំបាច់នូវហេដ្ឋារចនាសម្ពន្ធ័សម្រាប់សហគមន៍ ក៏ដូចជាកម្ចីពីធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT

-ក្រុមការងារកម្មវិធី ASPIRE-AT បានជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំឱ្យធ្វើការស្នើសម្រាប់ការគាំទ្រនានា រួមទាំងការពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ពីកម្មវិធី ASPIRE-AT ក៏ដូចពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាលផងដែរ។

 

 

 

 

 

Leave a Reply

Your email address will not be published.