August 14, 2025
ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មស្វាយចន្ទីមានជ័យ នៅឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE-AT ខេត្តឧត្តរមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មស្វាយចន្ទីមានជ័យ នៅឃុំលំទង ស្រុកអន្លង់វែង ដែលមានអ្នកចូលរួមសរុប ០៧នាក់ (ស្រី ០១នាក់)។
+ក្នុងគោលបំណងគឺ៖
– ពិភាក្សាអំពីការកែតម្រូវទិន្នន័យផែនការអាជីវកម្ម
– សម្របសម្រួលជួយរៀបចំសំណើស្នើសុំហេដ្ឋារចនាសម្ព័ន្ធ (ឃ្លាំងស្តុក និងលានហាលស្វាយចន្ទី)
– ផ្សព្វផ្សាយអំពីគោលការណ៍ និងនីតិវិធីឥណទានពីធនាគារ ARDB
– ពិភាក្សាអំពីការវាយតម្លៃទៅលើ ១៦ចំណុច របស់សហគមន៍។
+ផែនការបន្ត
-ប្រជុំផ្សព្វផ្សាយឥណទានពីធនាគារ ARDB សម្រាប់សហគមន៍ និងសមាជិកសហគមន៍។



