មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅភូមិទុន ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី
កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានដឹកនាំដោយ លោក ញឹម គឹមជាង អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT និងចូលរួមដោយ លោក ឈាង ណូរ៉ា ប្រធានការិយាល័យសហគមន៍កសិកម្ម លោក ស៊ិន សុខា មន្រ្តីគាំពារសង្គម និងបរិស្ថាន និងទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត ដោយបានសហការជាមួយអជ្ញាធរស្រុក ឃុំ និងភូមិ រៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅភូមិទុន ឃុំតាវែងក្រោម ស្រុកតាវែង ក្នុងគោលបំណងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ ព្រមទាំងអនុម័តនូវឈ្មោះសហគមន៍កសិកម្ម មុខរបរ តម្លៃភាគហ៊ុន ប្រាក់ចូលជាសមាជិកភាព ការបែងចែកភាគលាភ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍។កម្មវិធីនេះមានការចូលរួមពីលោកមេភូមិ អនុភូមិ ប្រជាការពារ ព្រមទាំងប្រជាកសិករ សរុបចំនួន ៦៥នាក់ (ស្រី ៣២នាក់)។
មហាសន្និបាតនេះ បានឯកភាពលើកិច្ចការងារសំខាន់ៗ ដូចខាងក្រោម៖
* បានកំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មភូមិយើង”
* បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ០៥រូប (ស្រី ២រូប)
* បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិកាត្រួតពិនិត្យចំនួន ០៣រូប (ស្រី ១រូប)
* បានកំណត់យកទីតាំងសហគមន៍នៅភូមិទុន ឃុំតាវែងក្រោម ស្រុកតាវែង
* បានពង្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម
* បានមុខរបររបស់សហគមន៍មាន៖ ផលិតកម្មដំឡូង ស្វាយចន្ទី ផ្គត់ផ្គង់ធាតុចូល ទីផ្សារកសិកម្ម ឥណទាន សេវាត្រាក់ទ័រ/ដ្រូន និងកែច្នៃស្វាយចន្ទី
* បានអនុម័តប្រាក់ភាគហ៊ុន ៣០ ០០០៛/ហ៊ុន និងប្រាក់សមាជិកភាព ៣ ០០០៛/ឆ្នាំ។







