August 12, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក សុខ សាវួន ទៅសមាជិកសហគមន៍កសិកម្មរស្មីលើកកំពស់កសិករ នៅភូមិអូរ ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ
កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក សុខ សាវួន ទៅសមាជិកសហគមន៍កសិកម្មរស្មីលើកកំពស់កសិករ នៅភូមិអូរ ឃុំរស្មី ស្រុករវៀង ដែលមានអ្នកចូលរួមសរុប ៤២នាក់ (ស្រី ២៦នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១.បាញ់ថ្នាំស្មៅ
២.តែងមែកស្វាយចន្ទី
៣.ដាក់ជីគល់
៤.ការពារ និងកម្ចាត់សត្វល្អិតចង្រៃ
៥.របៀបបាញ់ថ្នាំបំប៉ន។





