August 12, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ ពីកសិករនាំមុខលោក ញឹក លីឃុនថន ទៅសមាជិកសហគមន៍កសិកម្មអង្គរបានអភិវឌ្ឍន៍ នៅភូមិទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម
កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ ពីកសិករនាំមុខលោក ញឹក លីឃុនថន ទៅសមាជិកសហគមន៍កសិកម្មអង្គរបានអភិវឌ្ឍន៍ នៅភូមិទី៦ ឃុំអង្គរបាន ស្រុកកងមាស ដែលមានអ្នកចូលរួមសរុប ៣៧នាក់ (ស្រី ២០នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១-ការជ្រើសរើសទីតាំងចិញ្ចឹម
២-ការជ្រើសរើសមេបា
៣-របៀបធ្វើវ៉ាក់សាំង (ជួសអុត, ញ៉ូកាស, អាសន្នរោគ…)
៤-បៀបផ្សំចំណីមាន់
៥-ការអនុវត្តជាក់ស្តែង។




