August 8, 2025
ការជួបប្រជុំជាមួយសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានជួបប្រជុំជាមួយសមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ ដើម្បីផ្សព្វផ្សាយអំពីការគាំទ្ររបស់កម្មវិធី ASPIRE-AT និងពិភាក្សាជាមួយសហគមន៍ក្នុងការធ្វើផែនការអនុវត្តសកម្មភាព F2F នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ២៣នាក់ (ស្រី ១០នាក់)។
ជាលទ្ធផលសម្រេចបាន៖
- ជម្រាបជូនអំពីដំណើរការនៃការគាំទ្រ និងប្រតិបត្តិការ ការផ្តល់ទុនដល់កសិករតាមរយៈកម្ចីពីធនាគារ ARDB
- ជម្រាបជូនអំពីការគាំទ្ររបស់កម្មវិធី ការគាំទ្រហេដ្ឋារចនា ទីផ្សារ ដល់សហគមន៍ និងរំលឹកអំពីការសម្រេចចិត្តរបស់សហគមន៍ក្នុងការលើកគម្រោង
- ពិភាក្សាអំពីការចង់បានអាគារលាង-ស្តុកបន្លែ
- ពិភាក្សាអំពីផែនការ និងតម្រូវការចំណេះដឹងបច្ចេកទេសកសិកម្ម និងទីផ្សារ។
ក្រោយបានបញ្ចប់កិច្ចប្រជុំ ក្រុមការងារបានចុះត្រួតពិនិត្យចំការបន្លែរបស់កសិករចំនួន ៥កន្លែង ដែលភាគច្រើនដាំបន្លែផ្លែ។








