August 7, 2025
ការជួបប្រជុំជាមួយសហគមន៍កសិកម្មសំរោងសាមគ្គីស្ត្រីរស្មីរុងរឿង នៅសាលាឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជួបប្រជុំជាមួយសហគមន៍កសិកម្មសំរោងសាមគ្គីស្ត្រីរស្មីរុងរឿង នៅសាលាឃុំសំរោង ស្រុកសូទ្រនិគម។ កិច្ចប្រជុំនេះមានការចូលរួមពីលោកស្រី យុន ស៊ីយ៉ុន មេឃុំសំរោង និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុប ១៥នាក់ (ស្រី ១២នាក់)។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖
-ពង្រឹង និងគាំទ្រលើការងារដឹកនាំ និងគ្រប់គ្រងសហគមន៍
-ធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិក និងថ្នាក់ដឹកនាំសហគមន៍
-រៀបចំចងក្រងកសិករសក្តានុពល
-ជម្រាបជូនអំពីលក្ខន្តិកៈ នៃការទទួលបានឥណទានអំពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។
បន្ទាប់មក ក្រុមការងារបានទៅពិនិត្យមើលការចិញ្ចឹមមាន់ (ទូភ្ញាស់) របស់កសិករ សូ ឆេង សមាជិកសហគមន៍ និងបានណែនាំអំពីបច្ចេកទេសថែទាំ និងជីវសុវត្ថិភាព។





