August 7, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក សុំ ស្វិត ទៅសមាជិកសហគមន៍កសិកម្មរំចេកមានជ័យ នៅភូមិសែនប្រពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក សុំ ស្វិត ទៅសមាជិកសហគមន៍កសិកម្មរំចេកមានជ័យ នៅភូមិសែនប្រពៃ ឃុំរំចេក ស្រុកមេមត់ ដែលមានអ្នកចូលរួមសរុប ២៣នាក់ (ស្រី ០៦នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
(១)-វិធីសាស្ត្រនៃការតាក់តែងមែកស្វាយចន្ទី
(២)-វិធីសាស្ត្រនៃការប្រើប្រាស់ជីធម្មជាតិ និងគីមី
(៣)-វិធីសាស្ត្រថែទាំត្រួយ ផ្កា និងក្តិប
(៤)-ការគ្រប់គ្រងសត្វល្អិត
(៥)-អនុវត្តជាក់ស្តែង។





