August 5, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មសាមគ្គីរហ័សមានជ័យ នៅឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ
កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មសាមគ្គីរហ័សមានជ័យ នៅឃុំរហ័ស ស្រុករវៀង ដែលមានអ្នកចូលរួមសរុប ៥០នាក់ (ស្រី ០៩នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១.បាញ់ថ្នាំស្មៅ
២.តែងមែកស្វាយចន្ទី
៣.ផលិតល្បាយប័រដូ
៤.ដាក់ជីគល់
៥.ការពារ និងកម្ចាត់សត្ធល្អិតចង្រៃ
៦.របៀបបាញ់ថ្នាំបំប៉ន។








