August 4, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មសន្ទុកសាមគ្គី នៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ
កម្មវិធី ASPIRE-AT ខេត្តកំពង់ធំ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មសន្ទុកសាមគ្គី នៅឃុំកកោះ ស្រុកសន្ទុក ដែលមានអ្នកចូលរួមសរុប ២៩នាក់ (ស្រី ២០នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១.បាញ់ថ្នាំស្មៅ
២.តែងមែកស្វាយចន្ទី
៣.ផលិតល្បាយប័រដូ
៤.ដាក់ជីគល់
៥.ការពារ និងកម្ចាត់សត្ធល្អិតចង្រៃ
៦.របៀបបាញ់ថ្នាំបំប៉ន។



