កិច្ចប្រជុំប្រចាំខែកក្កដា ជាមួយសហគមន៍កសិកម្មឃុំភ្នំក្រាំងដីមាសជោគជ័យមានក្តីសង្ឃឹម នៅផ្ទះប្រធានសហគមន៍កសិកម្ម នៅភូមិដំបូកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំប្រចាំខែកក្កដា ជាមួយសហគមន៍កសិកម្មឃុំភ្នំក្រាំងដីមាសជោគជ័យមានក្តីសង្ឃឹម នៅផ្ទះប្រធានសហគមន៍កសិកម្ម នៅភូមិដំបូកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ដែលមានអ្នកចូលរួមសរុប ១៣នាក់ (ស្រី ០៨នាក់)។
+របៀបវារៈ នៃកិច្ចប្រជុំនេះមាន៖ ១-ប្រមូលឯកសារពាក់ព័ន្ធ សម្រាប់ចងក្រងសៀវភៅសហគមន៍កសិកម្ម ២-ពិភាក្សាគ្នាអំពីមុខរបររបស់សហគមន៍កសិកម្ម ៣-ប្រាក់ភាគហ៊ុន និងប្រាក់សមាជិកភាព និង ៤-ផែនការបន្ត។
+ជាលទ្ធផល នៃកិច្ចប្រជុំសម្រេចបាន ដូចមានខាងក្រោម៖
១-បានប្រមូលឯកសារពាក់ព័ន្ធសម្រាប់ចងក្រងសៀវភៅសហគមន៍កសិកម្មបាន 90%
២-ប្រាក់ភាគហ៊ុន និងប្រាក់សមាជិកភាពសរុប 3,180,000រៀល
៣-សហគមន៍កសិកម្មគ្រោងនឹងលក់ជីសរីរាង្គ និងលក់បន្លែ ជាមុខរបរដំបូង
៤-ផែនការបន្តរបស់សហគមន៍កសិកម្ម គ្រោងនឹងផលិតជីកំប៉ុស្តគោក និងជីកំប៉ុស្តទឹក ព្រមទាំងបង្កើតក្រុមផលិតបន្លែជាក្រុមៗ និងធ្វើពិសោធន៍លើបន្លែមើម (ឆៃថាវ ការ៉ុត) ស្ពៃក្តោប -ល- ។
+ទិសដៅបន្ត៖
-ជំរុញប្រមូលឯកសារពាក់ព័ន្ធបន្តទៀត
-ប្រគល់វិញ្ញាបនបត្រ ត្រាសហគមន៍កសិកម្ម និងស្លាកសហគមន៍កសិកម្ម។







