July 30, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មទំរីងកំពង់ធំ នៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ
កម្មវិធី ASPIRE-AT ខេត្តកំពង់ធំ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មទំរីងកំពង់ធំ នៅឃុំទំរីង ស្រុកសណ្តាន់ ដែលមានអ្នកចូលរួមសរុប ៤៧នាក់ (ស្រី ១១នាក់)។
កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១.បាញ់ថ្នាំស្មៅ
២.តែងមែកស្វាយចន្ទី
៣.ផលិតល្បាយប័រដូ
៤.ដាក់ជីគល់
៥.ការពារ និងកម្ចាត់សត្វល្អិតចង្រៃ
៦.របៀបបាញ់ថ្នាំបំប៉ន។






