Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ស្ថិតក្នុងឃុំស្រម៉រ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ស្ថិតក្នុងឃុំស្រម៉រ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

 

កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ស្ថិតក្នុងឃុំស្រម៉រ ស្រុកស្ទឹងត្រង់ ដែលមានអ្នកចូលរួមសរុប ១៤៨នាក់ (ស្រី ៨៦នាក់)។លទ្ធផលមហាសន្និបាតបានអនុម័ត ដូចខាងក្រោម៖

  • អនុម័តឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្ម ស្រម៉រសែនជ័យ”
  • បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ០៥ នាក់/ស្រី ១នាក់
  • បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យចំនួន ០៣ នាក់/ស្រី ១នាក់
  • អនុម័តទីតាំងសហគមន៍ នៅភូមិអណ្តូងត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ ជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហគមន៍ថ្មី
  • អនុម័តមុខរបរសហគមន៍រួមមាន៖ មាន់ស្រែ និងដំណាំរួមផ្សំ (ស្រូវ បន្លែ) ទីផ្សារ សេវាកម្ម ឥណទាន និងទិញលក់ធាតុចូលកសិកម្ម
  • អនុម័តប្រាក់ភាគហ៊ុនចំនួន ២០,០០០៛/ហ៊ុន រីឯប្រាក់សមាជិកភាពចំនួន ៥,០០០៛/គ្រួសារ
  • ចាប់ផ្តើមប្រមូលប្រាក់ភាគហ៊ុន និងទទួលពាក្យស្នើសុំចូលជាសមាជិកសហគមន៍កសិកម្ម ក្រោយថ្ងៃធ្វើមហាសន្និបាតនេះតទៅ។

 

 

Leave a Reply

Your email address will not be published.