July 17, 2025
ការជួបប្រជុំជាមួយសហគមន៍កសិកម្មកសិករមាន់ស្រែធម្មជាតិសុវត្ថិភាព នៅឃុំកៀនសង្កែ និងសហគមន៍កសិកម្មកដានរុនសាមគ្គី នៅឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជួបប្រជុំជាមួយសហគមន៍កសិកម្មកសិករមាន់ស្រែធម្មជាតិសុវត្ថិភាព នៅឃុំកៀនសង្កែ ដែលមានអ្នកចូលរួមសរុប ១៤នាក់ (ស្រី ៥នាក់) និងសហគមន៍កសិកម្មកដានរុនសាមគ្គី នៅឃុំដានរុន ស្រុកសូទ្រនិគម ដែលមានអ្នកចូលរួមសរុប ២២នាក់ (ស្រី ១៤នាក់)។
ការជួបប្រជុំនេះ មានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖
-ពង្រឹង និងគាំទ្រ លើការងារដឹកនាំ និងគ្រប់គ្រងសហគមន៍
-ធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិក និងថ្នាក់ដឹកនាំសហគមន៍
-រៀបចំចងក្រងកសិករសក្តានុពល
-ជម្រាបជូនអំពីលក្ខន្តិកៈ នៃការទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។











