July 11, 2025
ការជួបប្រជុំជាមួយសហគមន៍កសិកម្មកសិករសាមគ្គីអភិវឌ្ឍ នៅសាលាឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជួបប្រជុំជាមួយសហគមន៍កសិកម្មកសិករសាមគ្គីអភិវឌ្ឍ នៅសាលាឃុំខ្នារពោធិ ស្រុកសូទ្រនិគម។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ តំណាងលោកមេឃុំ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុប ១២នាក់ (ស្រី ៤នាក់)។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
-ពង្រឹង និងគាំទ្រលើការងារដឹកនាំ និងគ្រប់គ្រងសហគមន៍
-ធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិក និងថ្នាក់ដឹកនាំសហគមន៍
-រៀបចំចងក្រងកសិករសក្តានុពល
-ជម្រាបជូនអំពីលក្ខន្តិកៈ នៃការទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ។
បន្ទាប់មក ក្រុមការងារបានទៅពិនិត្យមើលការចិញ្ចឹមមាន់ និងដាំដំណាំ របស់កសិករ ឈត់ ឈន សមាជិកសហគមន៍ និងបានណែនាំអំពីបច្ចេកទេសថែទាំ ការប្រមូលផល និងសុវត្ថិភាព។






