July 9, 2025
ការជួបប្រជុំជាមួយសហគមន៍កសិកម្មកសិករក្របីរៀលរីកចម្រើន នៅសាលាសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជួបប្រជុំជាមួយសហគមន៍កសិកម្មកសិករក្របីរៀលរីកចម្រើន នៅសាលាសង្កាត់ក្របីរៀល ក្រុងសៀមរាប។ កិច្ចប្រជុំនេះមានការចូលរួមពីលោកចៅសង្កាត់ក្របីរៀល ថ្នាក់ដឹកនាំសហគមន៍កសិកម្មកសិករក្របីរៀលរីកចម្រើន ដែលមានអ្នកចូលរួមសរុប ១២នាក់ (ស្រី ៤នាក់)។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
- ពង្រឹង និងគាំទ្រលើការងារដឹកនាំ និងគ្រប់គ្រងសហគមន៍
- ធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិក និងថ្នាក់ដឹកនាំសហគមន៍
- វាយតម្លៃសហគមន៍
- រៀបចំចងក្រងកសិករសក្តានុពល
- ជម្រាបជូនអំពីលក្ខន្តិកៈ នៃការទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ។
បន្ទាប់មក ក្រុមការងារបានទៅពិនិត្យមើលការដាំដំណាំ របស់សមាជិកសហគមន៍ និងបានណែនាំអំពីបច្ចេកទេសថែទាំ ការប្រមូលផល និងសុវត្ថិភាព។


