មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិកោហផ្តៅ ឃុំកំបង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត
កម្មវិធី ASPIRE-AT ខេត្តកំពត៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិកោហផ្តៅ ឃុំកំបង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ដែលមានសមាសភាពចូលរួមមានដូចខាងក្រោម៖
-លោក តេង វ៉ាន់ធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត និងជាតំណាងលោកប្រធានមន្ទីរ
-លោក ចិក ចាន់លី ប្រធានការិយាល័យកសិកម្ម ធនធានធក្មជាតិ និងបរិស្ថាន ស្រុកកំពង់ត្រាច
-លោក ព្រំ ងៀន ក្រុមប្រឹក្សា
-លោក អ៊ូរ នេត មេភូមិ និងអនុភូមិ
-មន្រ្តីកសិកម្មឃុំ ១នាក់ និងប្រជាកសិករសរុប ៦២នាក់ ក្នុងនោះមានស្ត្រី ៤៧នាក់។
+លទ្ធផលសម្រេចបានដូចខាងក្រោម៖
-បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ៥នាក់/ស្ត្រី ៣នាក់
-បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យចំនួន ៣នាក់/ស្ត្រី ១នាក់
-បានអនុម័តអាសយដ្ឋានសហគមន៍កសិកម្ម នៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងមិច ស្រុកកំពង់ត្រាច
-បានអនុម័តឈ្មោះសហគមន៍កសិកម្មអភិវឌ្ឍន៏ដំណាំបន្លែធម្មជាតិភូមិកោះផ្តៅ
-បានអនុម័តប្រាក់ភាគហ៊ុន ៣០ ០០០៛
-បានអនុម័តប្រាក់សមាជិកភាព ១០ ០០០៛
-បានអនុម័តលើប្រភេទមុខរបរ និងទីផ្សារ (ផ្គត់ផ្គង់បន្លែ)
-បានអនុម័តលើការបែងចែកប្រាក់ភាគលាភ ទៅតាមប្រាក់ភាគហ៊ុន អនុលោមតាមច្បាប់សហគមន៍កសិកម្ម។
+ផែនការបន្ត៖
-ក្រុមការងារនឹងរៀបចំចងក្រងឯកសារសម្រាប់ចុះបញ្ជីទទួលស្គាល់សហគមន៍កសិកម្ម។




