កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខឈ្មោះ ប៉ែ បាន ទៅសមាជិកសហគមន៍កសិកម្មតេជោសម្បទានចំបក់ នៅភូមិតេជោសម្បទានចំបក់ ឃុំចំបក់ សុ្រកព្រែកប្រសព្វ ខេត្តក្រចេះ
កម្មវិធី ASPIRE-AT ខេត្តក្រចេះ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខឈ្មោះ ប៉ែ បាន ទៅសមាជិកសហគមន៍កសិកម្មតេជោសម្បទានចំបក់ នៅភូមិតេជោសម្បទានចំបក់ ឃុំចំបក់ សុ្រកព្រែកប្រសព្វ ដែលមានអ្នកចូលរួមសរុប ២៨នាក់ (ស្រី ១១នាក់)។
កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១- ការធ្វើផែនការផលិតកម្មដំណាំស្វាយចន្ទីតាមតម្រូវការក្រុមហ៊ុនដៃគូរ
២- ការថែទាំស្វាយចន្ទី ការកាត់មែក ការដាក់ជី និងការការពារសត្វ ជំងឺ ព្រមទាំងកត្តាចង្រៃផ្សេងៗ
៣- ការសម្អាតគ្រាប់ស្វាយចន្ទី និងការហាលសម្ងួត
៤- ការធ្វើជីធម្មជាតិជំរុញការលូតលាស់ស្លឹកស្វាយចន្ទី
៥- ការធ្វើជីធម្មជាតិជំរុញការចេញផ្កាស្វាយចន្ទី
៦- ការស្វែងយល់អំពីកត្តាសំខាន់នៃការគ្រប់គ្រងជីជាតិ
៧- ការពិភាក្សាការងារផ្សេងៗលើផលិតកម្មដំណាំស្វាយចន្ទី
៨- ការអនុវត្តផលិតជីធម្មជាតិដែលផ្សំពីបន្លែ ផ្លែឈើទុំ និងស្ករ។




