Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំស្តីពីការផ្តើមអនុវត្តផែនការសកម្មភាព ឆ្នាំ ២០២៥ របស់គម្រោង ស្តារ និងគ្រប់គ្រងស្ទឹងស្វាយចេក

កិច្ចប្រជុំស្តីពីការផ្តើមអនុវត្តផែនការសកម្មភាព ឆ្នាំ ២០២៥ របស់គម្រោង ស្តារ និងគ្រប់គ្រងស្ទឹងស្វាយចេក

 

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំខាងលើ ។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន៖
– ថ្នាក់ដឹកនាំ និងមន្រ្តីអគ្គនាយកដ្ឋានកសិកម្ម
– មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
– មន្ត្រីរដ្ឋបាលព្រៃឈើ
– មន្ត្រីរដ្ឋបាលជលផល
– មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង
– ថ្នាក់ដឹកនាំ មន្ត្រី និងទីប្រឹក្សានៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT សរុបចំនួន 30 នាក់ (ក្នុងនោះ មានស្ត្រី ៤ នាក់) ។

ជាលទ្ធផល ឯកឧត្តមប្រធានអង្គប្រជុំបានបូកសរុបលទ្ធផល និងណែនាំ ៖
១) អង្គភាពសម្របសម្រួលគម្រោង (PMU) ត្រូវសួរបញ្ជាក់មន្ត្រីទទួលបន្ទុកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) អំពីលំហូរ និងការគ្រប់គ្រងថវិកា ព្រមទាំងភារកិច្ច និងពេលវេលាធ្វើសកម្មភាពរបស់ភាគី ឬ ក្រុមហ៊ុនដែលគម្រោងនឹងជួល (Contractors)
២) ត្រូវរៀបចំធ្វើសិក្ខាសាលា ស្តីពីការអនុវត្តសកម្មភាព ឆ្នាំ ២០២៥ ដោយលោក យន ទ្រី ជាអ្នកព្រាងឯកសារទស្សនទាន និងបទបង្ហាញស្តីពីសកម្មភាពជាក់លាក់ ដែលត្រូវអនុវត្ត ដោយរំលេចតួអង្គអនុវត្ត និងអ្នកពាក់ព័ន្ធ ។
៣) PMU ត្រូវធ្វើសំណើសុំថវិកាសម្រាប់ធ្វើសិក្ខាសាលាខាងលើ ដែលគួរអញ្ជើញមន្ត្រីកសិកម្មឃុំគោលដៅ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មន្ត្រី AFD ចូលរួមដែរ
៤) អង្គភាពជំនាញនីមួយៗត្រូវគិតគូរបណ្តើរៗអំពីសកម្មភាពដែលគួរធ្វើ ដើម្បីរួមចំណែកសម្រេចលទ្ធផលជាក់លាក់របស់គម្រោង។ អង្គភាពជំនាញនឹងលើកគំនិតនេះជូនអង្គសិក្ខាសាលាពិភាក្សា និងសម្រេច និង
៥) PMU ត្រូវស្នើសុំថវិកាដើម្បីអនុវត្តសកម្មភាព ឱ្យស្របតាមស្មារតីនៃសិក្ខាសាលាខាងលើ ។

 

 

Leave a Reply

Your email address will not be published.