Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំស្វាយចន្ទី នៅភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

វគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំស្វាយចន្ទី នៅភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

 

កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំស្វាយចន្ទី លើប្រធានបទ៖ ការតាក់តែងមែក និងការដាក់ជីគល់ ជូនដល់សហគមន៍កសិកម្មស្វាយចន្ទីអន្លង់ជ្រៃ នៅភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ដែលមានអ្នកចូលរួមសរុប ៤៩នាក់ (ស្រី ២៩នាក់)។

 

ជាលទ្ធផល សម្រេចបាន៖

– បង្រៀនដោយទ្រឹស្តីអំពីរបៀបតែងមែកដំណាំស្វាយចន្ទី និងការដាក់ជីគល់ រួមទាំងការថែទាំ និងចែករំលែកបទពិសោធន៍ផ្សេងៗ

– ធ្វើបង្ហាញដោយអនុវត្តផ្ទាល់ លើបច្ចេកទេសតាក់តែងមែកស្វាយចន្ទី និងដាក់ជីគល់ ជាមួយឧបករណ៍បច្ចេកទេសមួយចំនួន

– កសិករជាសមាជិកចូលរួមមានការចាប់អារម្មណ៍ និងបង្កើនចំណេះបន្ថែម សម្រាប់យកទៅអនុវត្តបន្ត និងពេញចិត្តនឹងវគ្គនេះ។

 

 

Leave a Reply

Your email address will not be published.