June 27, 2025
មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មទំនុបដូនទ្រីអភិវឌ្ឍន៍ លើខ្សែច្រវាក់តម្លៃមាន់ស្រែ នៅភូមិបោះដូង ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មទំនុបដូនទ្រីអភិវឌ្ឍន៍ លើខ្សែច្រវាក់តម្លៃមាន់ស្រែ នៅភូមិបោះដូង ឃុំបាសាក់ ស្រុករុក្ខគិរី ដែលមានអ្នកចូលរួមសរុបចំនួន ១០៦នាក់ (ស្រី ៦៥នាក់) រួមទាំងលោកអភិបាលរងស្រុករុក្ខគិរី ប្រធានការិយាល័យកសិកម្មស្រុក មន្រ្តីកសិកម្មស្រុក និងមន្រ្តីកសិកម្មឃុំសរុប ០៥នាក់នៃ ៤ ឃុំ របស់ស្រុករុក្ខគិរីចូលរួមផងដែរ។
ជាលទ្ធផលសម្រេចបានដូចជា៖ (១) ថ្នាក់ដឹកនាំសហគមន៍កសិកម្មសរុប ០៨រូប (ស្រី ០៦រូប) ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោត និង (២) តម្លៃភាគហ៊ុនចំនួន ២ម៉ឺនរៀល/ហ៊ុន និងប្រាក់សមាជិកភាពចំនួន ៥០០០៛/ម្នាក់ ត្រូវកំណត់ដាក់ឱ្យអនុវត្តជាផ្លូវការ។








