Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធី ASPIRE-AT បានផ្តួចផ្តើមរៀបចំឱ្យមានកម្មវិធីចែករំលែកចំណេះដឹងរបស់កសិករនាំមុខស្វាយចន្ទី នៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង

កម្មវិធី ASPIRE-AT បានផ្តួចផ្តើមរៀបចំឱ្យមានកម្មវិធីចែករំលែកចំណេះដឹងរបស់កសិករនាំមុខស្វាយចន្ទី នៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង

 

ដើម្បីរួមចំណែកអភិវឌ្ឍផលិតកម្ម និងពាណិជ្ជកម្មស្វាយចន្ទី ដែលជាដំណាំយុទ្ធសាស្ត្ររបស់ជាតិ និងជាពិសេស ដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធីខាងលើរយៈពេល ២ថ្ងៃ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅចំការស្វាយចន្ទីរបស់កសិករឆ្នើមម្នាក់ឈ្មោះ ស៊ាន ពិសិដ្ឋ ដែលកំពុងរស់នៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

ព្រឹត្តិការណ៍ ដែលត្រូវបានចូលរួមដោយកសិករនាំមុខ ឬ កសិករឆ្នើមចំនួន ៤៦ នាក់ (ក្នុងនោះមានស្ត្រី ៧ នាក់) នៃខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ក្រចេះ ត្បូងឃ្មុំ ស្ទឹងត្រែង និងខេត្តរតនគីរីនោះ មានគោលបំណង ៖
១. ពង្រឹងសមត្ថភាពបន្ថែមជូនកសិករនាំមុខ ឬ កសិករឆ្នើម ក្នុងការកែលម្អផលិតកម្ម ការកែច្នៃ និងការធ្វើពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី របស់ខ្លួន ព្រមទាំងផ្សព្វផ្សាយបន្តជូនកសិករផ្សេងទៀត នៅក្នុងសហគមន៍កសិកម្មរបស់គាត់
២. ផ្តល់ឱកាសជូនកសិករនាំមុខ ឬ កសិករឆ្នើម ក្នុងការផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ និង
៣. សម្របសម្រួលបង្កើតបណ្តាញកសិករនាំមុខ ឬ កសិករឆ្នើម ជាយន្តការចែករំលែកព័ត៌មាន ចំណេះដឹងនិងបទពិសោធន៍ ជាបន្ត ។

ក្រោយបញ្ចប់កម្មវិធីចែករំលែកចំណេះដឹង/បទពិសោធន៍ពីកសិករទៅកសិករ (F2F) កសិករនាំមុខទទួលបានព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ល្អៗជាច្រើន ពាក់ព័ន្ធនឹង ៖
• បច្ចេកទេសតែងមែក វិធានការបង្ការជំងឺ និងការកម្ចាត់សត្វល្អិតលើផ្លែស្វាយចន្ទី
• បច្ចេកទេសប្រើប្រាស់ជីបំប៉ន ព្រមទាំងបច្ចេកទេសប្រើប្រាស់ថ្នាំបញ្ចេញត្រួយ ផ្កា និងផ្លែ តាមស្តង់ដា
• ការធ្វើអាជីវកម្មគ្រាប់ស្វាយចន្ទី និងការកែច្នៃ និង
• បានចងក្រងគ្នាជាបណ្ដាញកសិករនាំមុខ ដើម្បីបន្តចែករំលែកបទពិសោធន៍ថ្មីៗ និងដំណោះស្រាយផ្សេងៗ ។

 

 

Leave a Reply

Your email address will not be published.