June 19, 2025
ជួបប្រជុំជាមួយសហគមន៍កសិកម្មនរិន្ទចម្រើនផល ផលិតកម្មពោត នៅឃុំព្រែកនរិន្ទ និងសហគមន៍កសិកម្មពាមឯកសាមគ្គី ផលិតកម្មបន្លែ នៅឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានជួបប្រជុំជាមួយសហគមន៍កសិកម្មនរិន្ទចម្រើនផល ផលិតកម្មពោត នៅឃុំព្រែកនរិន្ទ និងសហគមន៍កសិកម្មពាមឯកសាមគ្គី ផលិតកម្មបន្លែ នៅឃុំពាមឯក ស្រុកឯកភ្នំ ដោយមានប្រធានការិយាល័យកសិកម្មស្រុកឯកភ្នំ និងថ្នាក់ដឹកនាំសហគមន៍កសិកម្មចូលរួមសរុបចំនួន ១៤នាក់ (ស្រី ០៥នាក់)។
ប្រធានបទនៃការជួបប្រជុំនេះ ផ្តោតសំខាន់លើ៖ (១)លទ្ធផលសម្រេចបាន-បញ្ហាប្រឈមនានា និងផែនការត្រូវអនុវត្តបន្តរបស់សហគមន៍កសិកម្មទាំង ២ ខាងលើ និង (២)ស្ថានភាពនៃការអនុវត្តកម្មវិធី ASPIRE-AT និងផែនការគាំទ្របន្តរបស់កម្មវិធី។





