Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការទៅបំពេញការងារនៅសហគមន៍កសិកម្មឃុំចារឈូករីកចម្រើន នៅសាលាឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប

ការទៅបំពេញការងារនៅសហគមន៍កសិកម្មឃុំចារឈូករីកចម្រើន នៅសាលាឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប

 

កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដឹកនាំដោយលោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានគ្រប់គ្រងកម្មវិធីប្រចាំខេត្ត រួមមានលោកស្រី មុយ សុភេន អនុប្រធានការិយាល័យអភិវឌ្ឍសហគមន៍កសិកម្ម លោក សួន សីលា ទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត បានទៅបំពេញការងារនៅសហគមន៍កសិកម្មឃុំចារឈូករីកចម្រើន នៅសាលាឃុំចារឈូក ស្រុកអង្គរជុំ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកស្រី លីវ សុខប មេឃុំចារឈូក ថ្នាក់ដឹកនាំសហគមន៍ឃុំចារឈូករីកចម្រើន ដែលមានអ្នកចូលរួមសរុប ១០នាក់ (ស្រី ៤នាក់)។

+កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖

  • ពង្រឹង និងគាំទ្រលើការងារដឹកនាំ និងគ្រប់គ្រងសហគមន៍
  • ធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិក និងថ្នាក់ដឹកនាំសហគមន៍
  • វាយតម្លៃសហគមន៍
  • រៀបចំចងក្រងកសិករសក្តានុពល
  • ជម្រាបជូនអំពីលក្ខន្តិកៈ នៃការទទួលបានឥណទានពីធនាគារ ARDB ។

បន្ទាប់ពីមតិស្វាគមន៍របស់លោកស្រីមេឃុំក្រឡាញ់ រួចមក លោក ប៉ែន ប៊ុនធឿន បានជម្រាបជូនអំពីគោលដៅ និងការគាំទ្ររបស់កម្មវិធី ASPIRE-AT ដល់សហគមន៍ ដែលបានបង្កើតនិងវាយតម្លៃក្នុងឆ្នាំ ២០២៣ ២០២៤ និងឆ្នាំ២០២៥ ។ លោកប្រធានកម្មវិធីក៏បានរំលេចផង អំពីគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាព លើវិស័យកសិកម្ម ក្នុងនោះមានការធានាស្ថេរភាពថ្លៃកសិកផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការបង្កើតសហគមន៍កសិកម្មទំនើប។

+ជារួមកិច្ចប្រជុំបានសម្រេចលទ្ធផលដូចខាងក្រោម:

  • បានធ្វើបច្ចុប្បន្នភាពទិន្នន័យថ្នាក់ដឹកនាំសហគមន៍ និងណែនាំថ្នាក់ដឹកនាំសហគមន៍ឲ្យបន្តពង្រឹងគុណភាពទិន្នន័យសមាជិកសហគមន៍
  • បានសម្រប សម្រួលលើការងារវាយតម្លៃសហគមន៍ ស្របតាមលក្ខណៈវិនិច្ឆ័យទាំង ១៦ចំណុច និងបានណែនាំដល់ថ្នាក់ដឹកនាំសហគមន៍បើកគណនីនៅធនាគារ
  • បានណែនាំពីការរៀបចំបញ្ជីស្នាមគណនេយ្យឱ្យបានត្រឹមត្រូវ និងបានជួយកែតម្រូវឯកសារបញ្ជីស្នាមមួយចំនួន ជាមួយហេរញ្ញឹករបស់សហគមន៍
  • បានជម្រាបជូនថ្នាក់ដឹកនាំសហគមន៍អំពីលក្ខខណ្ឌទទួលបានឥណទានពីធនាគារអភិវឌ្ឍជនបទ និងកសិកម្ម
  • បានណែនាំដល់ថ្នាក់ដឹកនាំសហគមន៍បន្តខិតខំកែលំអរ និងពង្រឹងសមត្ថភាពការងារដឹកនាំគ្រប់គ្រង
  • បានណែនាំឲ្យថ្នាក់ដឹកនាំសហគមន៍រៀប ចំចងក្រងកសិករសក្តានុពលក្នុងសហគមន៍ ដើម្បីបង្កើតក្រុមផលិតច្បាស់លាស់
  • បានចុះទៅពិនិត្យមើលការដាំដំណាំ និងចិញ្ចឹមសត្វ របស់កសិករ ខាន់ វុធ សមាជិកសហគមន៍ និងបានណែនាំអំពីបច្ចេកទេសថែទាំ និងជីវសុវត្ថិភាព។

 

 

Leave a Reply

Your email address will not be published.