មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មក្រសាំងសែនជ័យ ផលិតកម្មស្វាយចន្ទី នៅឃុំស្នួល សុ្រកស្នួល ខេត្តក្រចេះ
កម្មវិធី ASPIRE-AT ខេត្តក្រចេះ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានសម្របសម្រួលរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មក្រសាំងសែនជ័យ ផលិតកម្មស្វាយចន្ទី នៅឃុំស្នួល សុ្រកស្នួល ដែលមានអ្នកចូលរួមដូចជា៖ ១.លោក ង៉ែត សុគន្ធា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ២.លោក ឡាយ សម្ភស្ស មន្រ្តីទទួលបន្ទុកផែនការ និង M&E ៣.លោក ជាន ណារី អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ៤.លោក ហែម ភាលី សមាជិកក្រុមប្រឹក្សាឃុំស្នួល ៥.លោក ហេង សុផៃ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្នួល មន្រ្តីកសិកម្មឃុំទាំង ៤ ព្រមទាំងលោកមេភូមិទំាង ៤ ភូមិ ដែលមានអ្នកចូលរួមសរុប ១១៧នាក់ (ស្រី ៣៣នាក់)។
-មហាសន្និបាតនេះ ទទួលបានលទ្ធផលដូចខាងក្រោម៖
១.កំណត់ឈ្មោះសហគមន៍កសិកម្ម
២.បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ របស់សហគមន៍កសិកម្ម
៣.កំណត់មុខរបរសំខាន់ៗរបស់សហគមន៍កសិកម្ម
៤.កំណត់ប្រាក់បង់សមាជិកភាព ៥ ០០០រៀល/សមាជិក
៥.កំណត់ប្រាក់ភាគហ៊ុន ១០ ០០០រៀល/ហ៊ុន
៦.ការបែងចែកប្រាក់ភាគលាភ
៧.តួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម
៨.មតិចំណាប់អារម្មណ៍ និងបេ្តជ្ញាចិត្តរបស់ប្រធានសហគមន៍កសិកម្មទើបជាប់ឆ្នោតថ្មី។








