មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មដំណាំបន្លែ នៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មដំណាំបន្លែ នៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។
+គណៈអធិបតីចូលរួម៖
១.លោកស្រី ពេជ្រ ចាន់លីន អភិបាលរង នៃគណៈអភិបាលស្រុកស្វាយជ្រំ
២.លោក ជា សុផុន ទីប្រឹក្សាកម្មវិធី ASPIRE-AT ប្រចាំខេត្តស្វាយរៀង
៣.លោក សេក យ៉ាន ជំទប់ទី១ ឃុំកំពង់ចំឡង
+ភ្ញៀវកិត្តិយសចូលរួម៖
១.លោក តូច សេង ប្រធានការិយល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយជ្រំ
២.លោក រត្ន័ ចក់ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
១.លោក រស់ ភន អនុភូមិតាស្អាង
+លទ្ធផលសម្រេចបាន៖
–មតិស្វាគមន៍លោកជំទប់ទី១
-មតិចូលរួម ចំណាប់អារម្មណ៍ និងបើកអង្គមហាសន្និបាត របស់លោកស្រីអភិបាលរងស្រុកស្វាយជ្រំ
–បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល
–បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យ
–អនុម័តប្រាក់សមាជិកភាព ៣ ០០០រៀល/ម្នាក់
–ប្រាក់ភាគហ៊ុន ២០ ០០០រៀល/ហ៊ុន
–ឈ្មោះសហគមន៍កសិកម្មភូមិតាស្អាង
–អនុម័តទៅលើមុខរបរសហគមន៍កសិកម្ម
–តួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម
–ចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្តរបស់តំណាងថ្នាក់ដឹកនាំសហគមន៍ទើបជាប់ឆ្នោត
–មិតិចូលរួម ផ្តល់អនុសាសន៍ និងបិទអង្គសន្និបាតដោយលោកទីប្រឹក្សាសម្របសម្រួលកម្មវិធី។



