June 5, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខឈ្មោះ ឃុត ញឹម ទៅសមាជិកសហគមន៍កសិកម្មមាន់ស្រែភូមិខ្ញុំ នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ សុ្រកចិត្របុរី ខេត្តក្រចេះ
កម្មវិធី ASPIRE-AT ខេត្តក្រចេះ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខឈ្មោះ ឃុត ញឹម ទៅសមាជិកសហគមន៍កសិកម្មមាន់ស្រែភូមិខ្ញុំ នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ សុ្រកចិត្របុរី ដែលមានអ្នកចូលរួមសរុប ២២នាក់ (ស្រី ១៩នាក់)។
កម្មវិធីនេះ ផ្តោតសំខាន់លើចំណុច ដូចខាងក្រោម៖
១-ការធ្វើផែនការចិញ្ចឹម ២-ជ្រើសរើសទីតាំង ការធ្វើទ្រុង ៣-ការជ្រើសរើសពូជមាន់ ៤-ការធ្វើអនាម័យថែទាំ ៥-អនុវត្តការធ្វើវ៉ាក់សាំងការពារ និង ៦-អនុវត្តការផលិតចំណី។







