May 26, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ លោកស្រី យន សុឃីន ទៅសមាជិកសហគមន៍កសិកម្មក្រាំងលាវសាមគ្គី នៅភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ លោកស្រី យន សុឃីន ទៅសមាជិកសហគមន៍កសិកម្មក្រាំងលាវសាមគ្គី នៅភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដែលមានអ្នកចូលរួមសរុប ៤៣នាក់ (ស្រី ៣៨នាក់)។
កម្មវិធីនេះ បានផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
១-ការធ្វើផែនការចិញ្ចឹម
២-ជ្រើសរើសទីតាំង និងការធ្វើទ្រុង
៣-ការជ្រើសរើសពូជមាន់
៤-ការធ្វើអនាម័យថែទាំ
៥-ការធ្វើវ៉ាក់សាំងការពារ និង
៦-ការផលិតចំណី។
ក្រោយពីការពន្យល់តាមទ្រឹស្តី កសិករនាំមុខ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំអនុវត្តជាក់ស្តែងទៅលើការលាយចំណី និងការធ្វើវ៉ាក់សាំង ដែលធ្វើបង្ហាញដោយកសិករនាំមុខ និងអនុវត្តដោយសមាជិកផ្ទាល់។







