May 26, 2025
ការប្រគល់វិញ្ញាបនប័ត្រ ឯកសារចងក្រងសហគមន៍ ត្រា និងស្លាកសហគមន៍កសិកម្មអភិវឌ្ឍន៍ដំណាំស្វាយចន្ទីភូមិសាមុត្រក្រោមសេដា នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី
កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានប្រគល់វិញ្ញាបនប័ត្រ ឯកសារចងក្រងសហគមន៍ ត្រា និងស្លាកសហគមន៍កសិកម្មអភិវឌ្ឍន៍ដំណាំស្វាយចន្ទីភូមិសាមុត្រក្រោមសេដា នៅឃុំសេដា ស្រុកលំផាត់ ដែលមានអ្នកចូលរួមសរុប ១០នាក់ (ស្រី ១នាក់)។
សហគមន៍កសិកម្មនេះ បានរៀបចំចងក្រង និងបង្កើតនៅចុងឆ្នាំ ២០២៤ ដោយមានសមាជិកសហគមន៍សរុបចំនួន ១០២គ្រួសារ មានប្រាក់ភាគហ៊ុនសរុបចំនួន ២,៧៦០,០០០រៀល ផ្ទៃដីផលិតកម្មស្វាយចន្ទីសរុប ២៥០ហិកតា និងប្រមូលផលប្រចាំឆ្នាំបានប្រមាណជា២១០តោន ។

