កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ ព្រុំ សុផាត់ ទៅសមាជិកសហគមន៍កសិកម្មបន្ទាយព្រាលពន្លឺថ្មី នៅភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ ព្រុំ សុផាត់ ទៅសមាជិកសហគមន៍កសិកម្មបន្ទាយព្រាលពន្លឺថ្មី នៅភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ដែលមានអ្នកចូលរួមសរុប ២៧នាក់ (ស្រី ២១នាក់)។
កម្មវិធីនេះ បានផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
១-ការធ្វើផែនការដាំដុះ
២-ការប្រើប្រាស់ជី និងថ្នាំកសិកម្ម
៣-ការដាំដុះបែបកសិកម្មទំនើប
៤-របៀបផលិតជីកំប៉ុស្ត
៥-យុទ្ធសាស្ត្រក្នុងការកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំណេញ។
ក្រោយពីការចែករំលែកចំណេះដឹងតាមទ្រឹស្តីរួចមក កសិករនាំមុខ និងមន្ត្រីអនុវត្តកម្មវិធី ASPIRE-ATថ្នាក់ខេត្ត បានដឹកនាំអនុវត្តជាក់ស្តែង ទៅលើកាផលិត និងរបៀបប្រើប្រាស់ជីកំប៉ុស្តិ៍ ដែលធ្វើបង្ហាញដោយកសិករនាំមុខ និងអនុវត្តដោយសមាជិកផ្ទាល់។




