Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មចិញ្ចឹមមាន់នៅវត្តព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប

មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មចិញ្ចឹមមាន់នៅវត្តព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប

 

កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មចិញ្ចឹមមាន់នៅវត្តព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ក្រោមអធិបតីភាព លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ខេត្តសៀមរាប និង លោក ហ៊ាន សូភាន់ មេឃុំងព្រៃជ្រូក ព្រមទាំងអ្នកចូលរួមសរុបចំនួន ៥០នាក់ (ស្រី ៣០នាក់)។

កម្មវិធីនេះ បានកំណត់ និងសម្រេចបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖

-បោះឆ្នោតជ្រើសរើសឈ្មោះសហគមន៍កសិកម្ម “ព្រៃជ្រូកជោគជ័យ” ដែលមានទីតាំងនៅភូមិកិត្តិយស ឃុំព្រៃជ្រូក

-បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលបានសរុប ៥រូប (ស្រី ៣រូប)

-បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យបានសរុប ៣រូប (ស្រី ២រូប)

-អនុម័តប្រាក់ភាគហ៊ុន ៥០,០០០រៀល/ហ៊ុន

-អនុម័តប្រាក់សមាជិកភាព ៥,០០០រៀល/ម្នាក់

-អនុម័តលើការបែងចែកប្រាក់ភាគលាភ៖

១.មូលនិធិបម្រុង ២០%

២.មូលនិធិបណ្តុះបណ្តាល ៣%

៣.មូលនិធិលើកទឹកចិត្តថ្នាក់ដឹកនាំ ១០%

៤.មូលនិធិអភិវឌ្ឍសហគមន៍  ១៤%

៥.មូលនិធិជួយសង្គម ៣%

៦.ប្រាក់ភាគលាភជូនសមាជិក ៥០%

-អនុម័តទៅលើ​មុខរបរសហគមន៍កសិកម្ម

១.ទីផ្សារកសិផល

​​​​​​​​​​​​​​​​​​​           ២.ផ្គត់ផ្គង់ធាតុចូលកសិកម្ម

៣.ឥណទានខ្នាតតូច

​-បានណែនាំអំពីតួនាទី សិទ្ធិ​ និងភារកិច្ច​របស់ថ្នាក់ដឹកនាំ​សហគមន៍កសិកម្ម

-បានណែនាំអំពីការរៀបចំបញ្ជីស្នាម និងការរៀបចំពាក្យសុំចូលជាសមាជិកសហគមន៍។

 

 

Leave a Reply

Your email address will not be published.