May 21, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មបក្សីរីករាយ នៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ
កម្មវិធី ASPIRE-AT ខេត្តតាកែវ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មបក្សីរីករាយ នៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ២៧នាក់ (ស្រី ២០នាក់)។
ក្នុងកម្មវិធីនេះ កសិករនាំមុខបានបង្ហាញអំពីសកម្មភាពដែលបានរៀនសូត្រពីសហគមន៍មាន់ស្រែអូរផុត ដែលមានដូចជា៖ ការចិញ្ចឹមមាន់តាមបច្ចេកទេសបណ្តាញធម្មជាតិ ការថែទាំកូនមាន់ ការធ្វើអនាម័យ ការធ្វើវ៉ាក់សាំង ការធ្វើថ្នាំការពារផ្តាសាយដោយធម្មជាតិនិងបានធ្វើថ្នាំការពារផ្តាសាយធម្មជាតិ និងការធ្វើវ៉ាក់សាំងញូកាសនិងអុតផងដែរ។





