មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មចិញ្ចឹមមាន់ នៅភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មចិញ្ចឹមមាន់ នៅភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ក្រោមអធិបតីភាពលោក មឿ សុភី អភិបាលរងស្រុកក្រឡាញ់ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ខេត្តសៀមរាប លោក ឡាំ ពុត មេឃុំរោងគោ ព្រមទាំងអ្នកចូលរួមសរុប ៤២នាក់ (ស្រី ៣០នាក់)។
មហាសន្និបាតកំណើតនេះសម្រេចបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖
-បានបោះឆ្នោតជ្រើសរើសឈ្មោះសហគមន៍៖ សហគមន៍កសិកម្មរោងគោសាមគ្គីអភិវឌ្ឍ ដែលមានទីតាំងនៅភូមិតានី ឃុំរោងគោ ស្រុកក្រឡាញ់
-បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលបាន ៥រូប (ស្រី ២រូប)
-បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យបាន ៣រូប (ស្រី ១រូប)
-បានអនុម័តប្រាក់ភាគហ៊ុន ៣០,០០០រៀល/ហ៊ុន
-បានអនុម័តប្រាក់សមាជិកភាព ៥,០០០រៀល/ម្នាក់
-បានអនុម័តលើការបែងចែកប្រាក់ភាគលាភ៖
១. មូលនិធិបម្រុង ២០%
២. មូលនិធិបណ្តុះបណ្តាល ៣%
៣. មូលនិធិលើកទឹកចិត្តថ្នាក់ដឹកនាំ ១០%
៤. មូលនិធិអភិវឌ្ឍសហគមន៍ ១៤%
៥. មូលនិធិជួយសង្គម ៣%
៦. ប្រាក់ភាគលាភជូនសមាជិក ៥០%
-បានអនុម័តទៅលើមុខរបរសហគមន៍កសិកម្ម៖
១. ទីផ្សារកសិផល
២. ផ្គត់ផ្គង់ធាតុចូលកសិកម្ម
៣. ឥណទានខ្នាតតូច
-បានណែនាំអំពីតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម
-បានណែនាំអំពីការរៀបចំបញ្ជីស្នាម និងការរៀបចំពាក្យសុំចូលជាសមាជិកសហគមន៍។





